គណបក្សប្រឆាំងទួលព្រះមហាក្សត្រសុំលើកលែងទោសអ្នកជាប់ឃុំ

2016-10-13 11:30:00 4731 Views

 

គណបក្សប្រឆាំងបានទួលទៅព្រះមហាក្សត្រសុំលើកលែងទោសនិងទម្លាក់ការចោទប្រកាន់ទៅលើអ្នកដែលកំពុងជាប់ឃុំនៅពន្ធនាគារ ដែលមជ្ឈដ្ឋាននានាចាត់ទុកថាជាអ្នកទោសនយោបាយនោះ។ក្នុងលិខិតមួយកាលពីថ្ងៃទី៨ខែតុលាដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃនេះ គណបក្សសង្រ្គោះជាតិ បានទួលព្រះមហាក្សត្រសុំលើកលែងទោសសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អគ្គលេខាធិការរង គ.ជ.ប និងសកម្មជននយោបាយ ដែលខ្លះត្រូវបានតុលាការកាត់ទោសរួចហើយនិងខ្លះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន។គណបក្សសង្រ្គោះជាតិបានលើកឡើងក្នុងលិខិតនោះដែរថា គណបក្សនេះសំដែងនូវការគាំទ្រពេញទំហឹងដូចអ្វីដែលមានក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ពេលបើកប្រជុំសភាកាលពីថ្ងៃទី៧ខែតុលា។ ជាព្រះរាជសារដែលព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី បានអំពាវនាវឲ្យប្រជារាស្ត្រប្រកាន់ភ្ជាប់នូវសាមគ្គីភាព សំដៅកសាង និងការពារសមិទ្ធផលសង្គម។ប្រភពVOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា