សកម្មជនរបស់គណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរអស់រយៈពេលជាច្រើនខែកន្លងទៅនេះនៅតែប្រកាន់ជំហរសុខចិត្តជាប់ឃុំខ្លួនដដែល ដោយមិនព្រមឱ្យមេបក្សរបស់ខ្លួនគឺលោក សម រង្ស៊ី ចូលគុកជំនួសតាមការប្រកាសនោះទេនោះទេ ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនថា លោក សម រង្ស៊ី កំពុងបោកប្រាស់សតិអារម្មណ៍របស់អ្នកជាប់ឃុំ ។ តាមរយៈលោក យឹម សុវណ្ណ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រឆាំងបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា តាមរយៈការសួរនាំ និងសួរសុខទុក្ខកាលពីម្សិលមិញនេះ ក្រុមសកម្មជនជាច្រើននាក់ដែលកំពុងជាប់ឃុំខ្លួនមិនបានសុខចិត្តជាមួយនឹងការប្រកាស និងការសម្រេចរបស់លោក សម រង្ស៊ី បែបនេះទេ ពោលគឺពួកគេសុខចិត្តជាប់ពន្ធនាគារបែបនេះរហូតដល់មានថ្ងៃមានដំណោះស្រាយ។ប្រភពVIM