ប្រធានចលនាមាតាធម្មជាតិលោក Alejandro Gonzalez Davidson ដែលត្រូវបានអាជ្ញាធររដ្ឋាភិបាល កម្ពុជាបណ្ដេញ
ចេញពីប្រទេសកម្ពុជាកាលពីពេលកន្លងទៅនេះ លោកបានអំពាវនាវដល់រដ្ឋាភិបាលត្រូវ តែដាក់ការហាមប្រាមភ្លាមៗចំពោះរាល់សកម្មភាពទាំងអស់នៃការបូមខ្សាច់បន្ថែមនៅតាមសមុទ្រកម្ពុជា។ការអំពាវនាវរបស់លោកបែបនេះធ្វើឡើងនៅលើគណនីហ្វេសប៊ុករបស់លោកនៅរសៀលថ្ងៃទី១៩ តុលានេះ បន្ទាប់ពី
សារព័ត៌មានភ្នំពេញប៉ុស្តិ៍បានចុះផ្សាយក្រោមចំណងជើងមួយថា ទិន្នន័យគយសិង្ហបុរី ស្តីពីការនាំចូលខ្សាច់ពីកម្ពុជា មានទឹកប្រាក់ច្រើនជាងការបង្ហាញរបស់កម្ពុជា ។សារព័ត៌មានដដែលនេះបានចុះផ្សាយថា ទិន្នន័យគយរបស់ប្រទេសសិង្ហបុរីស្តីពីការនាំចូលខ្សាច់ពីប្រទេសកម្ពុជាបានបង្ហាញនូវតួលេខជិតដូចគ្នានឹងតួលេខដែលកត់ត្រាដោយអង្គការសហប្រជាជាតិដែលមន្រ្តីកំពូលកម្ពុជាកាលពីខែមុនបានច្រានចោលបន្ទាប់ពីទិន្នន័យនោះបង្ហាញនូវការនាំចូលដែលមានទឹកប្រាក់ ៧៥២ លានដុល្លារចាប់តាំងពីឆ្នាំ ២០០៧ បើទោះបី
ជាកម្ពុជាកត់ត្រាតែប្រហែល ៥ លានដុល្លារចំពោះការនាំចេញខ្សាច់ក៏ដោយ។ប្រភពVIM