លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ដែលផ្តោតលើរបៀបវារៈសំខាន់ៗ មួយចំនួនដូចជា១-សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧,២-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥,៣ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥,និង៤-បញ្ហាផ្សេងៗ ៕ប្រភពដើមអម្ពិល