ប្រធានគណបក្សខ្មែររួបរួមជាតិបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា គណបក្សចំនួន៥នឹងរួមគ្នាបង្រួបបង្រួ មគ្នាជាគណបក្សតែមួយ ដើម្បីធ្វើការប្រកួតប្រជែងការបោរឆ្នោតខាងមុខនេះ ។ យ៉ាងណាប្រធានគណ បក្សដដែលនេះមិនទាន់បានបង្ហើបប្រាប់ឱ្យដឹងថា តើមានគណបក្សណាខ្លះដែលចូលរួបរួមគ្នានោះទេ។លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិដែលបានបំបែកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងបញ្ជាក់ថា លោក
មិនអាចបញ្ជាក់ថា មានគណបក្សណាខ្លះនោះ គឺដើម្បីឱ្យគណបក្សដែលចង់រួបរួម ទាំងនោះរៀបចំខ្លួន និងមើលគោល
ការណ៍ឱ្យច្បាស់លាស់ជាមុនសិន មុននឹងចូលខ្លួនមក ចៀសវាងមា នបញ្ហាពេលបានបង្រួបបង្រួមហើយ ។ លោកបន្តថា ការធ្វើបែបនេះដោយសារតែលោកមានបទពិសោ ធច្រើនដងទាក់ទងនឹងការបង្រួបបង្រួមបែបនេះ ហើយបរាជ័យក៏កើតមានឡើងច្រើនដងដែរ ។ប្រភពVIM