មន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋមានការព្រួយបារម្ភនៃការផ្ទុះឡើងសកម្មភាពធ្វើបាតុកម្មនានា ទើបអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា។លោក សម រង្ស៊ី ប្រឈមនឹងការបាត់ឱកាសវិលមកធ្វើនយោបាយក្នុងប្រទេសកម្ពុជា ដោយសារអាជ្ញាធររដ្ឋាភិបាលកម្ពុជា យល់ថា ជាការបំផ្លិចបំផ្លាញដល់សន្តិសុខជាតិ ប្រសិនបើមានការអនុញ្ញាតឲ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះជាន់ទឹកដីកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍នយោបាយកម្ពុជាលើកឡើងថា រដ្ឋាភិបាលកាន់តែបារម្ភពីកម្លាំងគាំទ្រគណបក្សប្រឆាំង ដែលជាហេតុធ្វើឲ្យមានការរាំងខ្ទប់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេសកំណើតលោក។មន្ត្រីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃច័ន្ទនេះថា អាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋមានការព្រួយបារម្ភនៃការផ្ទុះឡើងសកម្មភាពធ្វើបាតុកម្មនានា ទើបអាជ្ញាធរសម្រេចហាមឃាត់មិនឲ្យលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា ខណៈដែលមេដឹកនាំរូបនេះកំពុងធ្វើនិរទេសខ្លួននៅប្រទេសបារាំង។ប្រភពVOA