រាជ​រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​អះ​អាង​ថា​មាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា

2016-11-02 10:05:00 4702 Views

 

​លើក​ទី​១ ដែល​រាជរដ្ឋាភិបាល ប្រកាស​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​ជន​ណា​ដែល​អះអាង​ដោយ​គ្មាន​ មូល​ដ្ឋាន​ច្បាស់​លាស់​ថា​មាន​អង្ករ​ប្លាស្ទិក ចរាចរ​លើ​ទីផ្សារ​កម្ពុជា​។ វិធានការនេះ ប្រឆាំង​រាល់​ការពិសោធន៍​ណា​មួយ ដូចជា ដុត ឬ លីង អង្ករ ដោយ​គ្មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​ពិសោធន៍ ​និងការ​បង្ហោះ​ជា​វីឌីអូ រូបភាព ឫ​សកម្មភាព​ទាក់​ទង​នឹង​អង្ករ​ប្លាស្ទិក​នៅ​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរិ៍្តឈ្មោះ និងទីផ្សារ​អង្ករ​កម្ពុជា។ ការ​ប្រកាស​បែប​នេះ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ជា​បន្ត​បន្ទាប់​ទៅ​លើ​គុណភាពអង្ករ​បង្ហាញ​ថា ​គ្មាន​វត្តមាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា​នោះ​ទេ​មក​ទល់​នឹង​ពេល​នេះ!គ្មាន​ឡើយ​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា ! នេះ​គឺ​ជា​ការ​លើក​ឡើង​ពី​សំណាក់​រដ្ឋាភិបាល។
 លោកស្រី សឿង សុផារី អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​វិទ្យុ​បារំាង​ថា អង្ករ​ប្លាស្ទិក​ឃើញ​មាន​តែនៅ​ក្នុង​វីដេអូ​ដែល​ចែក​ចាយ​លើ​បណ្តាញ​សង្គម​ប៉ុណ្ណោះ តែ​ធាតុ​ជាក់​ស្តែង​គ្មាន​ឡើយ​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា។ប្រភពRFI


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា