ព្រឹទ្ធសភា​អនុម័ត​ច្បាប់ និង​ពិធីសារ​ចំនួន​៧ កាលពី​ថ្ងៃ​ព្រហស្បតិ៍

2016-11-04 10:30:00 4691 Views

 

ភ្នំពេញ​៖​ព្រឹទ្ធសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់ និង​ពិធីសារ​ចំនួន ៧ ជា​ផ្លូវការ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែវិច្ឆិកា​។ កិច្ចប្រជុំ​អនុម័ត​នេះ  ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សមាជិក​ព្រឹទ្ធសភា​ចំនួន ៥០ រូប​ទៀត​។​តាម​សេចក្តីប្រកាស​ព័ត៌មាន​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ កិច្ចព្រមព្រៀង​ទាំងនោះ រួមមាន ១, សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យ​សុខាភិបាល​។ ២, ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​៧ ស្តីពី ប្រព័ន្ធ​ឆ្លងកាត់​គយ​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី កិច្ច​សម្រួលការ​ដឹកជញ្ជូន​ឆ្លងកាត់​ទំនិញ​។​៣, សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​, ស្តីពី ការបង្កើត​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​បូក​៣ ។ ៤, សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ដើម្បី​អនុវត្ត​កញ្ចប់​ទី​៦ នៃ​ការប្តេជ្ញា​បើកចំហ​សេវា​ហិរញ្ញវត្ថុ ក្រោម​កិច្ចព្រមព្រៀង ក្របខ័ណ្ឌ​អាស៊ាន ស្តីពី សេវា​។ ៥, កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និង​ការអនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​។ ៦, ពិធីសារ ស្តីពី ការបង្កើត និង​ការអនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន និង​៧, ពិធីសារ ស្តីពី ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​អនុវត្ត​បញ្ជរ​តែមួយ​អាស៊ាន​។​ប្រភពថ្មីៗ

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា