ភ្នំពេញ៖លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨វិច្ឆិកានេះ បានអនុញ្ញាតឲ្យ លោកស្រី Maria Sagren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត (Sweden) ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់លោកបានឲ្យដឹងថា លោកស្រី Maria Sagren បានជម្រាបជូនលោក អំពីទំនាក់ទំនងល្អរវាង ប្រទេសយើងទាំងពីរ គឺមានតាំងពីឆ្នាំ១៩៦១ មកម៉្លេះ។ ប្រទេសទាំងពីរបានរក្សាមិត្តភាព និងពង្រីកទំនាក់ទំនងនេះជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១០ ទើបប្រទេសស៊ុយអែត បានបើកស្ថានទូតផ្លូវការ នៅប្រទេសកម្ពុជា។ លោកស្រី គឺជាឯកអគ្គរដ្ឋទូតទី៣ហើយមកកាន់កម្ពុជា ។ ប្រភពដើមអម្ពិល