ភ្នំពេញ៖ ទោះបីជាទទួលស្គាល់ ដំណើរការចុះឈ្មោះបោះឆ្នោត មានភាពល្អប្រសើរ និងមិនមានភាពមិនល្អបន្តិចបន្តួចក្តី គណបក្សសង្គ្រោះជាតិ បានសម្តែងក្តីបារម្ភ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត ដូចតាមការគ្រោងទុក ។ លោកយ៉ែម បុញ្ញឬទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី៨ ខែវិច្ឆិកាថា ជាកត់សម្គាល់ដំណើរការ ចុះឈ្មោះបោះឆ្នោតមានដំណើរការល្អ ទំាងបច្ចេកទេស និងការរៀបចំការងារ ទោះបីមានការខ្វះខាត បន្តិចបន្តួចក្តី។ ប្រភពដើមអម្ពិល