អ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិមកពីមណ្ឌលកំពង់ស្ពឺលោក ប៉ែន សុវណ្ណ បានទទួលមរណៈ ភាពអស់រយៈពេល១សប្ដាហ៍ជាងហើយ ។ ក៏ប៉ុន្តែគណបក្សមួយនេះនៅពុំទាន់បានប្រកាសជាផ្លូវការពី ការដាក់បេក្ខភាពជំនួសនោះ
ឡើយ ។ថ្លែងប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យតាមទូរស័ព្ទនៅរសៀលថ្ងៃពុធ ទី០៩ វិច្ឆិកា នេះ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិលោក យឹម សុវណ្ណ បានបញ្ជាក់ថា គណបក្សប្រឆាំងបានដាក់លោក សួន រីដា រួចហើយដើម្បីជំនួសកន្លែងលោក ប៉ែន សុវណ្ណ ។បើតាមលោក យឹម សុវណ្ណ លោក សួន រីដា ពីមុនជាអនុប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ស្ពឺ ប៉ុន្តែក្រោយមក លោកត្រូវបានគណបក្សបញ្ជូនឱ្យមកធ្វើជាអនុប្រធានក្រុមការងារគណបក្សសង្រ្គោះជាតិនៅភ្នំពេញវិញ ។ប្រភពVIM