សាលាឧទ្ធរណ៍សម្រេចឲ្យបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា តាមការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។សាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បើកសវនាការករណីបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក ៤រូប គឺមានលោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និងអ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មួយរូប គឺលោក នី ចរិយា។ អ្នកទាំង ៥រូប ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី កាលពីដើមខែឧសភា ឆ្នាំ២០១៦។ប្រភពRFA