យោងតាមការចុះសិក្សាស្រាវជ្រាវរបស់ក្រុមការងារបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង
បានបង្ហាញថា គ្រូចៅអធិការវត្តមួយចំនួនមិនអនុញាតឲ្យព្រះសង្ឃចុះឈ្មោះបោះឆ្នោតនោះទេ ដោយបានប្រើពាក្យថា
ព្រះសង្ឃមិនគួរចេះដឹងរឿងបោះឆ្នោតនោះទេ ។ដោយមានការហាមប្រាមតាមរយៈពាក្យសម្ដីនេះ បានធ្វើឲ្យព្រះសង្ឃជាច្រើនអង្គមិនបាននិមន្តទៅចុះឈ្មោះ
បោះឆ្នោតតាមឆន្ទៈរបស់ខ្លួនឡើយ ។ ជាក់ស្ដែងព្រះសង្ឃក្នុងសង្កាត់ប៉ោយប៉ែត មាន៩៨ អង្គ តែព្រះសង្ឃ
ដែលបាននិមន្តទៅចុះឈ្មោះបោះឆ្នោតបានត្រឹមតែ ១៤ ប៉ុណ្ណោះ ។ប្រភពVIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=2844