ភ្នំពេញ៖ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ បានប្រកាសសាលក្រមផ្តន្ទាទោស អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ ៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០០រៀល។ ក្រោយពេលប្រកាសសាលក្រម លោក អ៊ី ថាវរៈ ក៏បានសម្រេច បង្គាប់ឲ្យសមត្ថកិច្ចមន្រ្តីនគរបាលយុត្តិធម៌ តាមចាប់ខ្លួនអ្នកស្រី ថាក់ ឡានី មកអនុវត្តទោសក្នុងពន្ធនាគារផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទីសវនាការ កាលពីថ្ងៃទី២ ខែវិច្ឆិកា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើសេចក្ដីសន្និដ្ឋាន តម្កល់បទចោទប្រកាន់លើអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទុកជាបានការដដែល និង ស្នើតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់។ប្រភពដើមអម្ពិល