ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ អតីតប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម មិនបានចូលបំភ្លឺតាមដីកានិមន្តរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ករណីបណ្ដឹងរបស់លោក ម៉ម សុណង់ដូ ទេ។ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សុណង់ដូ ប្តឹងព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ពីបទបរិហារកេរ្តិ៍ដែលលោកចោទថា ព្រះអង្គ ប៊ុត ប៊ុនតិញ និយាយមូលបង្កាច់លោកថា ការបង្កើតគណបក្សថ្មីនេះ ដើម្បីផ្ចាញ់គណបក្សសង្គ្រោះជាតិ ដែលមិនឲ្យតំណែងតំណាងរាស្ត្រដល់លោក និងភរិយា។ លោកថា សម្ដីនេះប៉ះពាល់ដល់កិត្តិយសលោកគណបក្សលោក និងអ្នកគាំទ្រលោក។ប្រភព RFA