លទ្ធផលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីចំនួនអ្នកចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ បានទៅចុះឈ្មោះបានតិចជាងគេ។លទ្ធផលគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកាបង្ហាញថា នៅខេត្តបាត់ដំបង មានប្រជាពលរដ្ឋគ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោតជាង ៧៦០ ០០០នាក់ ប៉ុន្តែអ្នកដែលទៅចុះឈ្មោះទើបបានជាង ៤៨០ ០០០នាក់ ស្មើនឹងចំនួន៦៣,៦៣ភាគរយ ចំណែកខេត្តបន្ទាយមានជ័យ ពលរដ្ឋគ្រប់អាយុមានចំនួនជាង ៤៦០ ០០០នាក់ ប៉ុន្តែចំនួនអ្នកទៅចុះឈ្មោះជាក់ស្តែងទើបបានជាង ២៩០ ០០០នាក់ ស្នើនឹង៦៣,៧១ភាគរយ។ប្រភពVOD