មេធាវីគណបក្សសង្គ្រោះជាតិ ជំរុញឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ហ៊ានដាក់ពាក្យប្តឹងតាមនីតិវិធីរបស់គ.ជ.ប ប្រសិនជាពិនិត្យឃើញថា បុគ្គលណាមួយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ប៉ុន្តែមិនមានឯកសារបំពេញលក្ខខណ្ឌគ្រប់គ្រាន់។លោកស្រីមេធាវី ម៉េង សុភារី ថ្លែងក្នុងវេទិកានយោបាយរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញថា ពលរដ្ឋដែលឃើញអ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ហើយមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអាចប្តឹងសុំឲ្យលុបចោលវិញបាន។ លោកស្រីបានពន្យល់ថា អ្នកដែលប្តឹងឲ្យពិនិត្យឯកសារឡើងវិញ ឬ ប្តឹងសុំឲ្យលុបឈ្មោះអ្នកណាមួយនោះ គឺមិនមានការប្តឹងតបវិញពីភាគីផ្សេងនោះ។ប្រភពVOD