លោក កឹម សុខា បង្ហាញ​គោល​នយោបាយ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​នៅ​ពេល​ឈ្នះ​ឆ្នោត

2016-11-21 09:50:00 4709 Views

 

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហាញ​គោល​នយោបាយ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យ​មាន​ភាព​ជឿនលឿន​ដូច​ប្រទេស​ជិត​ខាង នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល។ ការ​សន្យា​នេះ បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​សំណេះសំណាល​រវាង​ថ្នាក់​ដឹកនាំ​កំពូល និង​យុវជន​គណបក្ស​មក​ពី​ខេត្ត​កំពត ស្វាយរៀង និង​ខេត្ត​ព្រៃវែង នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។ការ​អភិវឌ្ឍ​ព្រំដែន​យឺតយ៉ាវ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា​ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា បើ​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​នោះ នឹង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ព្រំដែន​ឲ្យ​ជឿនលឿន​តាម​បំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ។ប្រភពRFA


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា