អ្នកនាំពាក្យ គណបក្សកាន់អំណាច លោក សុខ ឥសាន បានផ្តាំផ្ញើទៅលោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ថា មិនចាំបាច់មកចេះគិតគូរ ជំនួសរាជរដ្ឋាភិបាលនោះទេ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញគោលការណ៍ អភិវឌ្ឍនៅតាមតំបន់ព្រំដែនហើយ។ ក្នុងវេទិកាជួបជាមួយ ក្រុមយុវជនមកពីបណ្តាខេត្តមួយចំនួន នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកកឹម សុខា បានថ្លែងអះអាងថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោតធ្វើជាអ្នកដឹកនាំប្រទេស នឹងមានការអភិវឌ្ឍន៍ នៅតាមតំបន់ព្រំដែន ឲ្យមានការរីកចំរើន ក្នុងគោល បំណងការពារព្រំដែន និងលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ។ដើមអម្ពិល