រដ្ឋសភា បានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៧ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះ។ លោក កឹម សុខា ក៏បានផ្តល់អនុសាសន៍ចំនួន៤ចំណុច ទៅដល់រដ្ឋាភិបាល ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃកាប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៧ ដែលទើបតែអនុម័តនេះ។លោកកឹម សុខា បានផ្តល់អនុសាសន៍ចំនួន៤ចំណុច ទៅដល់រដ្ឋាភិបាល ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃកាប្រើប្រាស់ថវិកាជាតិឆ្នាំ២០១៧ ។ អនុសាសន៍ជិត៣ទំព័រ ដែលមិនបានចុះកាលបរិច្ឆេទនេះ ត្រូវបានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កឹម សុខា ក្រោយរដ្ឋសភាបានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៧ ដោយមានតែតំណាងគណបក្សប្រជាជនកម្ពុជាលើកដៃនោះ។អនុសាសន៍ចំនួន៤ចំណុចរបស់អនុប្រធានគណបក្សសង្គ្រោះជាតិ រួមមាន៖ ១. តម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រង និងប្រើប្រាស់ ២. ការគ្រប់គ្រងបំណុល ៣. ការបែងចែកថវិកាជាតិ និងទី៤ ការគ្រប់គ្រងចំណូលជាតិ។ ប្រភពថ្មីៗ