គណបក្សប្រឆាំងមិនបានលើកដៃយល់ព្រមអនុម័តទៅនឹងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៧ ជាមួយនឹងសមា
ជិកសភា មកពីគណបក្សកាន់អំណាចនោះទេ ដោយសំអាងថា ការចាយវាយថវិកាជាតិរាប់លានដុល្លាររបស់រដ្ឋាភិបាល
គឺមិនទាន់ត្រឹមត្រូវ ហើយក៏មិនសុក្រឹតថែមទៀត ។តំណាងរាស្រ្តមកពីសម្លេងភាគតិចនៅរដ្ឋសភាជាតិលោក ស៊ុន ឆ័យ បានថ្លែងប្រាប់ក្រុមអ្នកកាសែតក្រោយបញ្ចប់កិច្ចប្រជុំនៅរដ្ឋ សភាជាតិកាលពីថ្ងៃទី២២ វិច្ឆិកា ម្សិលមិញនេះថា ពួកលោកមិនទាន់អាចជឿជាក់បាននោះទេទៅលើការប្រមូលពន្ធ ឬក៏ការប្រមូ លចំណូលដែលតិចជាង១ពាន់លានដុល្លារ ដោយមានការបាត់បង់។ លោកកបន្តថា រដ្ឋាភិបាល
ក៏មិនបានធ្វើការចាយវាយថវិកាជាតិទាំងនេះឱ្យបានត្រឹមត្រូវទៀតសោត ទើបសមាជិកគណបក្សសង្រ្គោះជាតិដែលមាន
សម្លេងភាគតិចនៅរដ្ឋសភាជាតិសម្រេចមិនលើកដៃយល់ព្រមអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៧ តែ
ម្ដង ។ប្រភពVIM