គណបក្សសង្គ្រោះជាតិបង្ហាញការព្រួយបារម្ភ ករណីរដ្ឋសភាអនុម័តឲ្យរដ្ឋាភិបាលខ្ចីពីបរទេសជាង១ពាន់លានដុល្លារសម្រាប់ចំណាយនៅឆ្នាំ២០១៧ថា អាចផ្តល់ឱកាសច្រើនឲ្យមន្ត្រីមួយចំនួនប្រព្រឹត្តអំពើពុករលួយ ដោយថាច្បាប់ថវិកាជាតិមិនចែងលម្អិតពីការចំណាយ។កាលពីថ្ងៃទី២២ ខែវិច្ឆិកា រដ្ឋសភាបានបើកសម័យប្រជុំសភាពេញអង្គ ដោយមានវត្តមានតំណាងរាស្ត្របក្សប្រឆំាង៣៩រូប និងគណបក្សប្រជាជនកម្ពុជា៦៧រូប ក្នុងការពិនិត្យនិងអនុម័តលើសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ ដោយមានភាពចម្រូងចច្រាស់។បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិនោះ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិជិតប្រាំពាន់លាន ( ៤.៩៨៣.៨១៦.៥៤០) ដុល្លារអាមេរិកនៅឆ្នាំ២០១៧ ក្នុងនោះក៏គ្រោងខ្ចីលុយបរទេសប្រមាណមួយពាន់លានដុល្លារទៀតផង។ប្រភពVOD