អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បានចេញរបាយការណ៍នៅថ្ងៃទី១ ធ្នូ ចាត់ទុកការសម្រេចឃុំខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ទាំង ៤រូប និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ថាជាការរំលោភសិទ្ធិរបស់ពួកគេ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា លើកឡើងថា ក្រុមអ្នកច្បាប់របស់ គ.ជ.ប ក៏នឹងបន្តឃ្លាំមើលនីតិវិធីរបស់តុលាការលើការឃុំខ្លួនលោក នី ចរិយា នេះដែរ។ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅដើមខែថ្មីនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យប្រទេសម្ចាស់ជំនួយរបស់កម្ពុជា និងអង្គការសហប្រជាជាតិ គួរតែបញ្ចេញសំឡេងប្រឆាំងទៅនឹងសាលដីការបស់តុលាការកំពូល និងសកម្មភាពផ្សេងៗទៀតដែលគាំទ្រដោយលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក្នុងគោលបំណងបំភិតបំភ័យ និងគាបសង្កត់សកម្មភាពការងារផ្នែកសិទ្ធិមនុស្ស។ប្រភពRFA