ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាលើកឡើងថា រណសិរ្ស២ធ្នូបានធ្វើឲ្យកម្ពុជារួចផុតពីរបបខ្មែរក្រហម និងទទួលបានឯករាជ្យភាព ខណៈបក្សប្រឆាំងចោទសួរថាតើនរណានៅពីក្រោយរបបអាវខ្មៅនោះ។ថ្លែងក្នុងពិធីរំលឹកខួបលើកទី៣៨ នៃទិវា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» នៅសាលសន្និសីទចតុមុខ ថ្ងៃសុក្រនេះ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភា បានថ្លែងថា ស្មារតី ២ ឆ្នូ ឆ្នាំ១៩៧៨ បានធ្វើឲ្យប្រទេសកម្ពុជាមានឯករាជ្យភាពពេញលេញបូរិបូរណ៍។លោកមានប្រសាសន៍ថា៖ «យើងក៏មិនអាចបំភ្លេចបានការធ្វើពលីកម្មឥតរុញរា និងការបូជាអាយុជីវិតរបស់បងប្អូនជនរួមជាតិដែលបានធ្វើការតស៊ូប្រយុទ្ធប្រឆាំងអំពើឃោរឃៅយង់ខ្នង [……] ធ្វើឲ្យកម្ពុជាមានឯករាជ្យ សុខសន្ដិភាព ស្ថិរភាព»។ប្រភពVOD