បន្ទាប់ពីទទួលបានការលើកលែងទោស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៤ ធ្នូ បានថ្លែងជាសាធារណៈថា ការលើកលែងទោសនេះមិនមានពាក់ព័ន្ធនឹងការដោះដូរ ឬដាក់លក្ខខណ្ឌអ្វីនោះទេ។ លោក កឹម សុខា បញ្ជាក់ជំហរថា នឹងបន្តចរចាដើម្បីរកវិធីសាស្ត្រដោះលែងអ្នកដែលលោកថាជាអ្នកទោសដោយការបញ្ចេញមតិ ឲ្យមានសេរីភាពវិញ។ប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃទី៤ ធ្នូ គូសបញ្ជាក់ទៅកាន់យុវជនសកម្មជននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ថា ការលើកលែងទោសរូបលោក មិនមានលក្ខខណ្ឌអ្វីទាំងអស់ ហើយក៏គ្មានការដោះដូរអ្វីដែរ។លោកបន្តថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មិនបានដាក់លក្ខខណ្ឌជាថ្នូរនឹងការទទួលបានការលើកលែងទោសនោះទេ៖«»។ប្រភពRFA