ប្រធានគ.ជ.ប មាន៤ចំណុច សំខាន់ៗ ក្នុងកម្មវិធីជំនួបជាមួយមន្រ្តីនាយកដ្ឋានគ្រប់គ្រងទិន្ន័យអ្នកបោះឆ្នោតនិងបញ្ជី
បោះឆ្នោត និងមន្រ្តីផ្នែកនាយកដ្ឋាននានាចំនួន ១៤៩ រូប ។ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកស៊ិក ប៊ុនហុក បានអញ្ជើញចូលរួមជាអធិបតីមានមតិសំណេះ
សំណាលក្នុងកម្មវិធីជួបជាមួយមន្រ្តីនាយកដ្ឋានគ្រប់គ្រងទិន្ន័យអ្នកបោះឆ្នោតនិងបញ្ជីបោះឆ្នោត រួមទាំងមន្រ្តីតាម
នាយកដ្ឋាននានា ដែលមានចំនួនសរុប ១៤៩ រូប ដែលនឹងត្រូវបញ្ចប់នូវថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ។ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្ន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត លោក តុប ឬទ្ធី បានលើកឡើងថា ការបូកសរុប
ការងារនាយកដ្ឋានរបស់លោក ក្នុងរយៈពេល៤ ខែកន្លះនេះ មន្រ្តីកិច្ចសន្យាទាំងអស់ បានបំពេញការងារយ៉ាងសកម្ម
តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតតាមឃុំ
សង្កាត់ រួមទាំងបញ្ហាបច្ចេកទេស ទាំងសម្ភារៈបរិក្ខារកុំព្យូទ័រ ដែលបម្រើអោយការងារចុះឈ្មោះបោះឆ្នោត ។ប្រភព៖VIM