អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានលើកឡើងថា លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន គឺជាថ្នាក់ដឹកនាំ
មួយរូបដែលចង់ធ្វើការបង្រួបបង្រួមប្រទេសជាតិ និងចង់ឱ្យមានការផ្សះផ្សាជាតិ។ ក៏ប៉ុន្តែភាគីនៃគណបក្សនយោបាយ
ម្ខាងទៀតនោះ ទេដែលចេះតែចង់បង្កជម្លោះឱ្យមានការបែកបាក់នោះ ។ ចំណែកអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិសុំ
មិនឆ្លើយតបលើរឿងនេះ ។លោក សុខ ឥសាន ថ្លែងបញ្ជាក់ថា គណបក្សប្រជាជនក្រោ មការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែ
ធ្វើកិច្ចការងារដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព។ លោកបន្តថា មានតែគណបក្សប្រឆាំងដែលជាភាគីម្ខាងទៀត
ប៉ុណ្ណោះដែលតែងតែធ្វើនយោបាយដោយការប្រើមធ្យោបាយបោកប្រាស់រកល្បិចកិចកល់អាក្រក់ដើម្បីបំបែកការកសាង
សន្តិភាព និងការផ្សះផ្សាជាតិរបស់លោក ហ៊ុន សែន៖ « ក៏ប៉ុន្តែណាស់តែភាគីសមរង្ស៊ី ទេដែលប្រើល្បិចដើម្បីបំផ្លិច
បំផ្លាញការបង្រួបបង្រួមជាតិរបស់លោកហ៊ុន សែន » ។ប្រភព៖VIM