ក្រុមសម្ពន្ធ័អង្គការសង្គមស៊ីវិលនៅកម្ពុជា៦១អង្គការ បានចេញសេចក្ដីថ្លែងការណ៍រួមថា នៅកម្ពុជាមានការរំលោភសិទ្ធិ
មនុស្សធ្ងន់ធ្ងរ តាមរយៈការអនុម័តច្បាប់នានា មានច្បាប់ស្ដីពីអង្គការ សមាគមន៍ និងច្បាប់ស្ដីពីការបង្កើតសហជីពជា
ដើម ។នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២១០៦ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាបានចេញសេចក្ដីថ្លែងរួមគ្នាមួយ ស្រប
ពេលដែលពួកគេបាននាំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទលើកកម្ពស់សេរីភាពបញ្ចេញមតិ និងការ
ជួបប្រជុំ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះបានលើកឡើងថា បើទោះបីជាមានការប្ដេជ្ញាចិត្តពីសំណាក់រដ្ឋាភិបាល ក្នុងការជម្រុញ
ឲ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមទៅកម្រិតខ្ពស់នៅលើវិស័យមួយចំនួន មានវិស័យអប់រំ សុខភាព
សាធារណៈ ចរន្តចំណូលថវិការដ្ឋ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋានជាដើម នាឆ្នាំ២០៣០ ក៏ដោយ ។ យើងនៅតែមាន
ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបន្តការគាបសង្កត់លើសេរីភាពមូលដ្ឋាន រួមមានសេរីភាពខាងបញ្ចេញមតិ
ទាក់ទងនឹងការអនុម័តច្បាប់ជាច្រើនឆ្នាំកន្លងមកនេះ រួមទាំងច្បាប់ស្ដីពីសមាគមន៍ អង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដី
ពីសហជីព និងច្បាប់បោះឆ្នោតជាដើម ។ប្រភព៖VIM