លោក ស្រី ចំរើន ដែលជាដៃគូរបស់កញ្ញា ធី សុវណ្ណថា ក្នុងការតវ៉ាប្រឆាំងគណបក្សសង្រ្គោះជាតិយ៉ាងស្វិតស្វាញបាន
ប្រកាសគម្រាបលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ប៉ុន្តែបែជាអាជ្ញាធរកម្ពុជាធ្វើមិនដឹងទៅវិញ ។លោក ស្រី ចំរើន បានប្រកាសគម្រាមលោក កឹម សុខា នៅបណ្ដាញសង្គមហ្វ៊េសប៊ុករបស់លោក ដោយបានសរសេរនៅ
លើទំព័រសហ្វ៊េសប៊ុកកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ថា « ខ្ញុំនឹងធ្វើបាតុកម្មទាមទារឲ្យលោក កឹម សុខា សុំទោស
ធី សុវណ្ណថា ជាសាធារណៈ ។ ប្រសិនបើមិនដូច្នេះទេ ???? » នៅថ្ងៃទី០៩ និងទី១០ ខែឆ្នាំដដែល លោក ស្រី ចំរើន
បានចែកចាយរូបស្រ្តីម្នាក់ដែលហាត់កាន់កាំភ្លើងបាញ់ ដែលមានសារថា កឹម សុខា ប្រយត្ន័ខ្លួន ។ លុះដល់ថ្ងៃទី ១១
ម្សិលមិញ លោក ស្រី ចំរើន បានបង្ហោះរូបកាំភ្លើង និងបង់ដាក់មួយ ដោយបានសរសេរសារថា «មានមួយគ្រាន់ប្រើ
ពេលចាំបាច់ » ។ប្រភព៖VIM