ភ្នំពេញ៖ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ចូលបំភ្លឺលើករណីបូមខ្សាច់ នៅថ្ងៃទី១៥ ធ្នូ តាមសំណើរបស់គណកម្មការទី១០នៃរដ្ឋសភា។ នេះបើតាមលិខិតរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជម្រាបជូនប្រធានរដ្ឋសភា។ប្រធានគណកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ លោក ហូ វ៉ាន់ បានដាក់សំណើទៅរដ្ឋាភិបាលសុំកោះហៅរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសហការី ចូលបំភ្លឺចំពោះមុខគណកម្មាធិការទី១០នៅក្នុងរដ្ឋសភាជុំវិញ«ភាពមិនប្រក្រតីនៃការនាំខ្សាច់ចេញទៅសិង្ហបុរី» នៅថ្ងៃទី១៥ ធ្នូ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោក ហូរ វ៉ាន់ បានបញ្ជាក់ថា ការដាក់លិខិតទៅសុំអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឲ្យចូលមកបំភ្លឺនៅក្នុងគណៈកម្មការលោកនេះ គឺដើម្បីសុំការបកស្រាយអំពីភាពខុសគ្នារវាងថវិកា និងរបាយការណ៍នៃការនាំខ្សាច់ទៅសិង្ហបុរី ដែលខុសលុយរាប់រយលានដុល្លារ។ប្រភព៖ថ្មី