សកម្មជន​ដីធ្លី​ថា ​នឹង​​បញ្ឈប់​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ បើ​​មានការដោះលែងសកម្មជនទាំង៦នាក់

2016-12-19 09:00:00 4680 Views

 

សកម្មជន​ដី​ធ្លីមក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ បានឲ្យ​ដឹង​ថា ពួកគេ​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បន្តទៀត នៅ​ព្រឹកថ្ងៃ​ស្អែក​នេះ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត និង​តំណាង​របស់​ពួកគេ ដែល​កំពុង​ជាប់​ឃុំ។តំណាងពលរដ្ឋសហគន៍បឹងកក់ ​អ្នកស្រី ​ប៊ូវ ​សោភា បានប្រាប់វីអូឌីថា សហគមន៍​របស់​អ្នកស្រី នឹង​បញ្ឈប់​យុទ្ធនាការ​នេះ ប្រសិន​បើ​តុលាការ​សម្រេច​ដោះ​លែង​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី មន្ត្រី​ការពារ​សិទ្ធិ​ ៤​រូប​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី គ.ជ.ប. លោក នី ចរិយា។

អ្នកស្រីបញ្ជាក់ថា៖ ​“​ក្នុងសប្តាហ៍ហ្នឹង គឺពួកខ្ញុំបត់អាវខ្មៅទុក បានន័យថា ពួកខ្ញុំចង់បំបាត់យុទ្ធនាការអាវខ្មៅ នៅក្នុងសប្តាហ៍ហ្នឹង​តែម្តង បើសិនជាមានការដោះលែងពួកគាត់ទាំង ៦នាក់ នៅក្នុងរយៈពេលមួយ​សប្តាហ៍ហ្នឹង”។ប្រភព៖VOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា