ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា (CPP) នៅថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៦នេះបានបិទបញ្ចប់សន្និបាត គណៈកម្មាធិការកណ្តាល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៧ ដល់១៨ខែធ្នូនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយគណបក្សបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងចូលរួមពង្រឹងបរិយាកាសនយោបាយ ឲ្យបានល្អប្រសើរក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ។ យោងតាមសេចក្ដីប្រកាសលទ្ធផលសន្និបាត របស់គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៨ធ្នូនេះថា ដើម្បីបន្តអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០១៧ខាងមុខនេះឲ្យសម្រេចបានជោគជ័យ ដើម្បីបម្រើប្រជាជនក្នុងការជំរុញការអភិវឌ្ឍឃុំសង្កាត់បន្តទៀត។ប្រភព៖ដើមអម្ពិល