ជនជាតិ​ភាគតិច​ កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​រឿង​ផ្តល់​ដី​ជាង​ ២ ម៉ឺន​ហិកតា​ ឲ្យ​ក្រុមហ៊ុន​ចិន​រក​រ៉ែ

2016-12-20 14:25:00 4732 Views

 

មណ្ឌលគិរីៈ ក្រុមហ៊ុន​ចិន​មួយ​ទទួល​បាន​អាជ្ញាប័ណ្ណ​​រុករក​រ៉ែ​បុកស៊ីត​លើ​ផ្ទៃ​ដី​ជាង ២ ​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ ៩០% ក្នុង​តំបន់​នោះ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ថា​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​នេះ​នឹង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ដល់​ពួកគាត់​ និង​ទំនៀម​ទម្លាប់​ហើយ​និង​បំផ្លាញ​ព្រៃ​ស្រោង​​មាន​តម្លៃ​ជាង ​២ លាន​ដុល្លារ​ផង​ដែរ។ក្រុមហ៊ុន​ចិន​​ឈ្មោះ​ Alex Corporation មាន​គម្រោង​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​បុកស៊ីត​លើ​ផ្ទៃ​ដី​ចំនួន​ ២៦ ២៧០ ​​ហិកតា​ស្ថិត​ក្នុង​ភូមិ​ចំនួន ១១​ ក្នុង​ស្រុក​អូររាំង និង​ក្រុង​សែនមនោរម្យ​ក្នុង​រយៈពេល ៣៣ ឆ្នាំ​ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​នៅ​ឆ្នាំ​ ២០១៧ ​​។ក្រុមហ៊ុន​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ពី​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៥​ នោះ​សង្ឃឹម​នឹង​​ទាញ​យក​ធនធាន​រ៉ែ​សរុប ២០០,៨៨ ​លាន​តោន (១៤ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ) និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន​ ១ ០០៣​ នាក់​។ ក្នុង​នោះ​មាន​ ២៨១ នាក់​ជា​ជន​បរទេស​។ប្រភព៖ភ្នំពេញប៉ុស្ដិ៍


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា