វៀតណាមស្នើជាថ្មីឲ្យកម្ពុជាធានាសិទ្ធិស្របច្បាប់ដល់អនិកជនរបស់គេនៅទឹកដីខ្មែរ

2016-12-23 09:20:00 4699 Views

 

ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាមដែលកំពុងរស់នៅកម្ពុជា ខណៈដែលសមត្ថកិច្ចកម្ពុជារកឃើញថា ជនជាតិវៀតណាមរាប់ម៉ឺននាក់កំពុងកាន់កាប់ឯកសាររដ្ឋបាលខ្មែរដោយខុសច្បាប់។ការទាមទារជាថ្មីទៀតនេះ ធ្វើឡើងនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២០ដល់ទី២១ខែធ្នូនេះ។ក្នុងសេចក្ដីថ្លែងការណ៍រួម នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ្វុក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា «បន្តចាត់វិធានការសមស្របនានាក្នុងការធានាសិទ្ធិស្របច្បាប់ដល់អនិកជនវៀតណាម  ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយស្មើភាព ដូចជនបរទេសដទៃទៀតដែលរស់នៅកម្ពុជាស្របច្បាប់ ដោយថា ដើម្បីពង្រឹងនិងពង្រីកមិត្តភាពរវាងប្រទេសទាំងពីរ»។ប្រភព៖VOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា