លោក ហ៊ុន សែន ប្រកាស​កាន់​អំណាច​រហូត​ដល់​អាយុ​៩៩​ឆ្នាំ

2016-12-26 09:20:00 4680 Views

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា លោក​នឹង​អាច​រស់​បាន​ដល់ ៩៩​ឆ្នាំ បើ​អ្នក​ណា​ចង់​បាន​អំណាច​ពី​លោក កុំ​ទាន់​អាល​សង្ឃឹម ហើយ​ក៏​កុំ​ទាន់​អាល​គំរាម​ចង់​បាន​អំណាច​ដែរ។ ការ​ប្រកាស​សារ​នយោបាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មេ​បក្ស​ប្រឆាំង ព្រមាន​កម្ចាត់​ក្រុម​ណា​ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ។ សម្រាប់​អ្នក​វិភាគ​នយោបាយ​យល់​ថា សារ​គំរាម​ឆ្លើយឆ្លង​រវាង​មេ​បក្ស​នយោបាយ​ធំៗ​ទាំង​ពីរ គឺ​ជា​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច។ស្រប​ពេល​មាន​អាយុ ៦៥​ឆ្នាំ​ទៅ​ហើយ​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា តាម​ទំនាយ លោក​នឹង​អាច​រស់នៅ​ដល់​អាយុ ៩៩​ឆ្នាំ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ចន្លោះ​នេះ គ្មាន​អ្នក​ណា​អាច​មក​ផ្ទេរ​អំណាច​ពី​លោក​បាន​ទេ។ប្រភព៖RFA

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា