គ​.​ជ​.​ប ប្រកាសថា ឈ្មោះ​ពលរដ្ឋ​ខុស​ជាង​២៣​ម៉ឺន​នាក់ ក្នុង​បញ្ជី​បោះឆ្នោត​

2016-12-29 14:45:00 4744 Views

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ពិនិត្យឃើញថា ឈ្មោះ​ប្រជាពលរដ្ឋ​ខុស​ជាង​២៣​ម៉ឺន​នាក់ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​គជប នឹង​ពិចារណា​លុបចេញ​។​ថ្លែង​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​២៨ ធ្នូ​នេះ អគ្គលេខាធិការ​គ​.​ជ​.​ប លោក ទេព នីថា បាន​បញ្ជាក់ថា ក្រោយពី​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​រួចមក គ​.​ជ​.​ប ឃើញ​មានឈ្មោះ​ខុស​ជាង​២៣​ម៉ឺន​នាក់ ដោយ​ក្នុងនោះ​ឈ្មោះ​ស្ទួន​ជិត​២​ម៉ឺន​នាក់ និង​ឈ្មោះ​ខុស​ប្រក្រតី ដែល​ត្រូវ​លុបចេញ​ចំនួន​៨​ពាន់​នាក់​។ បើតាម​លោក ទេព នីថា គ​.​ជ​.​ប នឹង​ពិភាក្សាគ្នា​ម្ដងទៀត នៅ​ថ្ងៃទី​៣០​ធ្នូ មុននឹង​សម្រេច​ថា តើ​គួរតែ​លុបឈ្មោះ​ទាំងនេះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោតឬ​យ៉ាងណា​?លោក ទេព នីថា និយាយថា គ.ជ.ប បាន​​ពិនិត្យ​​ឃើញ​​​​ឈ្មោះ និងអត្តញ្ញាណ​​​​ដែល​​​ស្ថិតក្នុង​​​ទិន្នន័យ​​​ដែលបញ្ជូន​​​មក ​​គ.ជ.ប ជាង​​ ២០ម៉ឺននាក់​​​នោះ មាន ខុស​​ឈ្មោះ​​ ខុសថ្ងៃ​​​ខែឆ្នាំ​កំណើត ​​ខុសស្នាមផ្តិត​​​មេដៃ ខុស​​អត្តសញ្ញាណ​​បណ្ណ ពេលចុះ​​ឈ្មោះ​​ក្នុងបញ្ជី​​​បោះឆ្នោត​​។ គ​.​ជ​.​ប​ ចាត់ទុក​ករណី​ខុស​ឈ្មោះ​និង​ឈ្មោះ​ស្ទួន​នេះ អាចមកពី​បញ្ហា​បច្ចេកទេស និង​ភាពខ្វះ​ចន្លោះ​របស់​មន្ត្រី​បច្ចេកទេស គ.ជ.ប​។​ប្រភព៖ថ្មីៗ


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា