គណបក្សកាន់អំណាចត្រៀមខ្លួនសម្រាប់ការមិនជាប់ជាមេឃុំ-ចៅសង្កាត់

2017-01-03 10:10:00 4766 Views

 

គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗត្រូវ «ទទួល​ខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះនៅពេលបោះ​ឆ្នោតឆ្នាំ២០១៧។នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យ​រដ្ឋមន្ត្រីនៅតាមក្រសួង និង​រដ្ឋលេខាធិការដ្ឋានសរុបចំនួន​២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់​ឈ្មោះជាមេឃុំឬចៅសង្កាត់ឆ្នាំ២០១៧។ក្នុងលិខិតចុះថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី លោក ស៊ុន ចាន់ថុល ត្រូវបានបក្សដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៤ គឺឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​បន្ទាយមានជ័យ។ ​ចំណែក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក  ថោង​ ខុន ត្រូវបាន​គណបក្សកាន់អំណាចនេះ ​ដាក់ឲ្យទទួល​ខុសត្រូវខេត្តចំនួន៥គឺកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ធំ។ប្រភព៖VOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា