តំណាងរាស្ត្រ​បក្សប្រឆាំង ហៅ​រដ្ឋមន្ត្រី​បរិស្ថាន ទៅ​សួរ​រឿង​ដី​សម្បទាន នៅ​ថ្ងៃស្អែក​

2017-01-04 11:25:00 4743 Views

 

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹង​ចូលទៅ​បំភ្លឺ​ពី​បញ្ហា​មួយចំនួន នៅ​វិមាន​រដ្ឋសភា តាម​សំណើ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​។ ការសាកសួរ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៩​ព្រឹក នា​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧​។​គណៈកម្មការ​ជំនាញ​ទី​៣ នៃ​រដ្ឋសភា ដែលមាន​លោក ប៉ុល ហំ​ម តំណាងរាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន​នោះ បាន​កោះហៅ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឲ្យ​ចូលទៅ​បំភ្លឺ​ក្នុង​វិមាន​រដ្ឋសភា ជុំវិញ​បញ្ហា​មួយចំនួន ដូចជា​ដី​សម្បទាន និង​សម្រាម រួមទាំង​បញ្ហា​ផ្សេងៗ​ទៀត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋមន្ត្រី​រូបនេះ​។ នេះ​បើតាម​លោក ប៉ុល ហំ​ម ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។ លោក ប៉ុល ហំ​ម បាន​អះអាងថា លោក នឹង​ដឹកនាំ​តំណាងរាស្ត្រ​មួយចំនួន ដែលជា​សមាជិក​នៃ​គណៈកម្មការ​ជំនាញ​ទី​៣ ទៅ​ចូលរួម​ប្រជុំ​នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃស្អែក​នេះ​។ លោក បញ្ជាក់​យ៉ាងខ្លី​ថា​៖«​ខ្ញុំ និង​តំណាងរាស្ត្រ​បី​-​បួន​នាក់​ទៀត នឹង​ទៅ (​រដ្ឋសភា​)»​។ ប្រភព៖ថ្មីៗ

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា