ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបានចុះឈ្មោះបោះឆ្នោតរួច នាំគ្នាសម្រុកទៅពិនិត្យមើលឈ្មោះរបស់ពួកគាត់នៅតាមសាលាឃុំសង្កាត់ យ៉ាងច្រើនកុះករ នៅថ្ងៃទី៤ ខែមករា។ ពួកគាត់ភាគច្រើនមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលឃើញឈ្មោះរបស់ពួកគាត់នៅក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប្រជាពលរដ្ឋដែលបានទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្រុងបាត់ដំបង ភាគច្រើនលើកឡើងថា គុណភាពការចុះឈ្មោះបោះឆ្នោត ទាំងរូបថត និងការសរសេរឈ្មោះ ថ្ងៃខែឆ្នាំកំណើតរបស់អ្នកចុះឈ្មោះធ្វើបានល្អប្រសើរជាងពេលមុនៗ។ប្រភព៖RFA