រហូតមកដើមឆ្នាំ២០១៧ នេះ សកម្មជនសិទ្ធិមនុស្ស ៤នាក់ និងមន្ត្រី គ.ជ.ប គឺលោក នី ចរិយា នៅមិនទាន់ដោះលែងដូចដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់សន្យាថា អ្នកទាំង ៥នាក់នោះ នឹងត្រូវដោះលែងនៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ នោះទេ។មេដឹកនាំគណបក្សប្រឆាំងបានបង្ហាញពីមូលហេតុមួយចំនួនដែលរដ្ឋាភិបាលមិនអាចដោះលែងអ្នកជាប់ឃុំ ដូចការរំពឹងទុកកន្លងមកនោះ។មន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសារអ្នកជាប់ឃុំដែលគេហៅថា ជាអ្នកទោសមនសិការ ឬអ្នកទោសនយោបាយនោះ សម្ដែងការខកចិត្តដែលពួកគេមិនត្រូវបានដោះលែងដូចការរំពឹងទុក។អ្នកវិភាគបញ្ហាសង្គមសង្កេតឃើញថា សកម្មជនគណបក្សនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស កំពុងក្លាយជាចំណាប់ខ្មាំងរបស់អ្នកនយោបាយដែលគេចង់ចាប់ដាក់ពន្ធនាគារនៅពេលណាក៏បាននៅពេលគណបក្សជាប់ឆ្នោតទាំងពីរប្រេះឆានឹងគ្នាម្ដងៗ។ប្រភព៖RFA