ក្រុមអ្នកមានជម្លោះដីធ្លីនៅក្នុងតំបន់បឹងកក់ និងតំបន់មួយចំនួនទៀតនៅព្រឹកថ្ងៃច័ន្ទ ទី៩មករា នេះ បានចាប់ផ្ដើមធ្វើយុទ្ធការថ្ងៃច័ន្ទពណ៌ខ្មៅឡើងវិញ ខណៈបានផ្អាក១រយៈក្រោមហេតុផលថា រងចាំមើលចំណាត់ការរបស់តុលការ និងអាជ្ញាធរលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ។រហូតមកដល់ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧ នេះ គឺជាសប្តាហ៍ទី៣៦ហើយ ដែលសកម្មជនដីធ្លី សង្គមស៊ីវិល និងប្រជា
ពលរដ្ឋអ្នកមានជម្លោះដីធ្លី ក៏ដូចជាក្រុមសហគមន៍មួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការពណ៌ខ្មៅ ដើម្បីទាមទារឲ្យដោះលែង
មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា តំណាងសកម្មជនបឹងកក់អ្នកស្រី ទេព វន្នី និងទាមទារឲ្យរក
យុត្តិធម៌ ករណីឃាតកម្មលើ លោកបណ្ឌិត កែម ឡី ។ប្រភព៖VIM