មន្រ្តីរបស់គណបក្សកាន់អំណាចបានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា គឺកើតឡើងដោយសារតែ
មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ តែប៉ុណ្ណោះ។ ប៉ុន្តែគណបក្សប្រឆាំងបានចាត់ទុកថ្ងៃ៧មករាថា ជាឆាកល្ខោនដែលរៀបចំឡើង
ដោយវៀតណាម។អ្នកនាំពាក្យគណបក្សប្រជាជនលោ សុខ ឥសាន បានអះអាងថា ថ្ងៃ៧ មករា គឺជាដើមហេតុដែលធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកើតឡើង ។ អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះអះអាងថា ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសបានធ្វើកិច្ចការងារនយោបាយអស់រយៈពេលប្រមាណជា២០ឆ្នាំនៅលើទឹកដីរបស់កម្ពុជាកន្លងមកនេះ ក៏ដោយសារតែថ្ងៃ០៧ មករា នេះដែរ ។ការថ្លែងចំអករបស់លោក សុខ ឥសាន យ៉ាងដូច្នេះ ធ្វើឡើង ក្រោយពេលប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី
បាន សរសេរសារមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកដៀមដាមដាក់គណបក្សប្រជាជនដែលរៀបចំថ្ងៃ០៧មករា
ថា ថ្ងៃនេះ គឺជាថ្ងៃដែលវៀតណាមបានរៀបចំឆាកល្ខោនឡើងក្នុងបំណងលេបត្របាក់យកទឹកដីរបស់កម្ពុជាប៉ុណ្ណោះ ។ប្រភព៖VIM