មេធាវីការពារក្តីឲ្យមន្ត្រីសិទ្ធិមនុស្សអាដហុក និងគ.ជ.ប បានថ្លែងប្រាប់វិទ្យុអន្តរជាតិនៅព្រឹកនេះថា នឹងដាក់ពាក្យប្តឹងមួយទៅកាន់តុលាការក្រុងភ្នំពេញនៅអង្គការស្អែកនេះ ដើម្បីទាមទារឲ្យចៅក្រមចេញដីកាដំណោះស្រាយលើសំណុំរឿងកូនក្តីរបស់ខ្លួន។ ដីកាដំណោះស្រាយនេះ គឺជាការសម្រេចរបស់ចៅក្រមថាត្រូវលើកលែងការចោទឫក៏ត្រូវយកសំណុំរឿងពួកគេទៅជំនុំជម្រះ។មូលហេតុដែលតម្រូវឲ្យមេធាវីត្រូវប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញនេះ ក៏ព្រោះតែមកដល់ពេលនេះទៅហើយ ខាងតុលាការមិនទាន់ចេញដីកាដំណោះស្រាយលើសំណុំរឿងមន្ត្រីសិទ្ធិមនុស្សអាដហុក៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ទៀតនៅឡើយ។ប្រភព៖RFI