ក្រុមបច្ចេកទេសទូរទស្សន៍ព្រះអាទិត្យ ដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ កំពុងរត់ឯកសារដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យ នៅទីតាំងថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ក្រោយពីអភិបាលខែត្រកណ្ដាល មិនអនុញ្ញាតឲ្យដំឡើងអង់តែននៅក្រុងតាខ្មៅ កាលពីឆ្នាំ២០១៦។អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លើកឡើងថា បើសិនជារដ្ឋាភិបាលពិតជាមិនរារាំងដំណើរការដំឡើងទូរទស្សន៍នេះ នឹងមិនមានបញ្ហាអ្វីទេ ព្រោះថាគណបក្សទាំងពីរបានព្រមព្រៀងគ្នារួចហើយអំពីគ្រោងការបង្កើតទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សប្រឆាំងនេះ។ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ គ្រោងនឹងបញ្ជូនលិខិតស្ដីពីការរៀបចំដំឡើងស្ថានីយទូរទស្សន៍ព្រះអាទិត្យ ឬសាន់ធីវី (Sun TV) ទៅសាលារាជធានីភ្នំពេញនៅពេលឆាប់ៗនេះ ដើម្បីស្នើសុំដំឡើងអង់តែនទូរទស្សន៍នេះជាថ្មីម្ដងទៀត។ប្រភព៖RFA
http://www.rfa.org/khmer/news/politics/sun-tv-01112017070307.html