គណបក្សកាន់អំណាចបានអះអាងថា ខ្លួននឹងមិនយកចិត្តទុកដាក់ចំណាយពេលវេលា និងធនធានទៅកសាងយុវជនរបស់បក្សដទៃ ឬយុវជនដែលមាននិន្នាកានយោបាយលើគណបក្សផ្សេងជាដាច់ខាត ។អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានសរសេរលិខិតចំហរមួយបង្ហោះជាសាធារណៈនៅលើគណនីហ្វេស
ប៊ុករប ស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកាលពីប៉ុន្មានថ្ងៃមុននេះថា គណបក្សប្រជាជនគឺមានគោលនយោបាយត្រឹមត្រូវរបស់ខ្លួនក្នុងការកសាង និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេន បំពេញតួនាទី ភារកិច្ច ជូនជាតិ និងប្រជាជនតទៅថ្ងៃមុខ និងនាពេលអនាគតយូរអង្វែង ។ លោកបន្តថា ផ្អែកលើគោលនយោបាយនេះ គណបក្សប្រជាជនយកចិត្តទុកដាក់កសាងយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គម ដែលមាននិន្នាកាជឿជាក់និងដើរតាមកម្មវិធីនយោបាយរបស់ខ្លួន។ ប៉ុន្តែយុវជនដែលមាននិន្នាកានយោបាយផ្សេងគ្មានផ្លូវនោះទេ ។ប្រភព៖VIM
http://www.imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=3310