គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតរួចរាល់ហើយអញ្ជើ ញទៅពិនិត្យមើលនិងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដំបូង ដើម្បីឲ្យប្រាកដថា ឈ្មោះរបស់ខ្លួនមានក្នុងបញ្ជីបោះឆ្នោត និងមានទិន្នន័យ និងរូបថតត្រឹមត្រូវប្រាកដមែន។ជាការកត់សម្គាល់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គ.ជ.ប បានមើលឃើញថា មានប្រជាពលរដ្ឋជាច្រើននាក់បានទៅ
ពិនិត្យបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញ ពីបញ្ជីបោះឆ្នោតនៅ តាមទីកន្លែងបិទផ្សាយ ហើយជា
មួយគ្នានេះ ក៏មានប្រជាពលរដ្ឋជាច្រើនផ្សេងទៀត បានពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមគេហទំព័រ
www.voterlist.org.kh ផងដែរ ខណៈដែលពួកគេមួយចំនួនរវល់នឹងកិច្ចការងារមិនអាចទៅពិនិត្យនៅតាមមណ្ឌល
ការិយាល័យបាន។ប្រភព៖VIM
http://www.imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=3312