ជនជាតិដើម​ភាគ​តិច​​នៅ​ស្ទឹងត្រែង​ត្រូវ​បាន​សួរ​​នាំ​ក្រោយ​បញ្ចេញ​ព័ត៌មាន​អំពី​ការ​កាប់​ឈើ

2017-01-12 14:55:00 4713 Views

 

ជនជាតិដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​ផ្តល់​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង កោះ​ហៅ​មក​សួរ​នាំ និង​បង្គាប់​ឲ្យ​ផ្តិច​មេដៃ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់​ទុក​ករណី​នេះ​ជា​ការ​បំបាក់​ស្មារតី​ដល់​អ្នក​គាំពារ​សម្បត្តិ​ធម្មជាតិ និង​គំរាមកំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ជនជាតិ​ដើម​ភាគ​តិច​កួយ សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​មេ​ប៉ុស្តិ៍​ឃុំ​សំអាង ថា​បាន​កោះហៅ​លោក​ឲ្យ​ស្រាយ​បំភ្លឺ​រឿង​ផ្តល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាក់ទិន​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ព្រៃ​ត្រៀម​បម្រុង​រដ្ឋបាល​ឃុំ​សំអាង អស់​ជិត ៣​ពាន់​ហិកតារ។ ពួកគេ​ថា សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​បំពេញ​កាពត្វកិច្ច​ជា​នគរបាល​យុត្តិធម៌ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​ស្រប​តាម​ច្បាប់​ឡើយ បែរ​ជា​ធ្វើ​ទុក្ខមុកម្នេញ​ដល់​ពលរដ្ឋ​ជា​អ្នក​ការពារ​ព្រៃឈើ​ទៅ​វិញ។ប្រភព៖RFA


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា