សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេចឲ្យ លោក ឌិន ពុទ្ធី ដែលរងការចោទថា បើករថយន្តបុកមន្ត្រីនគរបាលមួយរូបនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ចំណែកនីតិវិធីរបស់តុលាការលើសំណុំរឿងនេះនៅតែបន្ត។តុលាការខេត្ដបន្ទាយមានជ័យបានឃុំខ្លួនមន្ដ្រីបក្សសង្រ្គោះជាតិ លោក ឌិន ពុទ្ធី ដោយចោទពីបទហិង្សាដោយចេតនានិងមានស្ថានទំងន់ទោស បន្ទាប់ពីមន្ដ្រីប៉ូលិសព្រំដែនលោក ឈាន ពិសិដ្ឋ ដួលមុខឡានមន្ដ្រីបក្សប្រឆាំងរូបនោះកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ប្រភព៖VOD