បក្ស​ប្រឆាំង​ខេត្ត​រតនគិរី​ប្ដឹង​អាជ្ញាធរ​ឲ្យ​លុប​ឈ្មោះ​វៀតណាម​១១​នាក់​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត

2017-01-13 11:00:00 5268 Views

 

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឡាមីញ ស្រុក​បរកែវ ខេត្ត​រតនគិរី សុំ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចំនួន ១១​នាក់ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ក៏​ប៉ុន្តែ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បដិសេធ​សំណើ​នេះ ដោយ​សំអាង​ថា ជនជាតិ​វៀតណាម មាន​លិខិត​សំគាល់​អត្តសញ្ញាណ​ចុះ​ឈ្មោះ​បោះឆ្នោត។មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ ខេត្ត​រតនគិរី រក​ឃើញ​ជនជាតិ​វៀតណាម ចំនួន ១១​នាក់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បិទ​ផ្សាយ​ឲ្យ​មន្ត្រី​គណបក្ស​នយោបាយ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី និង​ប្ដឹង​តវ៉ា។ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​បរកែវ លោក ឈៀង ប៊ុនថា បញ្ជាក់​នៅ​ថ្ងៃ​​ទី​១០ ខែ​មករា ថា ក្រុមប្រឹក្សា​ឃុំ​ឡាមីញ បើក​សវនាការ​ពាក្យ​ប្ដឹង​តវ៉ា​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ទាក់ទិន​​អត្តសញ្ញាណ​ជនជាតិ​វៀតណាម ទាំង ១១​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ក៏​ប៉ុន្តែ​ក្រុមប្រឹក្សា​ឃុំ​នេះ​បាន​ចេញ​សេចក្ដី​សម្រេច​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់ គ.ជ.ប។ប្រភព៖RFAhttp://www.rfa.org/khmer/news/politics/rattanakiri-01112017042655.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា