ក្រុមប្រឹក្សា​សង្កាត់​ព្រែកព្នៅ​បដិសេធ​បណ្ដឹង​ទាស់​បក្ស​ប្រឆាំង​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត

2017-01-13 11:15:00 4686 Views

 

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សង្កាត់​ព្រែកព្នៅ និង​សង្កាត់​ឃ្មួញ សម្រេច​ច្រាន​ចោល​បណ្ដឹង​ទាស់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​ឲ្យ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​បោះឆ្នោត​ថ្មី​នេះ។ ការ​សម្រេច​នេះ ធ្វើ​ឲ្យ​ដើម​បណ្ដឹង​ពី​ខាង​គណបក្ស​ប្រឆាំង​ត្រូវ​ចាញ់​ក្តី​ទាំងអស់​ក្នុង​ដំណាក់​ការ​ជំនុំ​ជម្រះ​ជំហាន​ដំបូង​នេះ។ក្នុង​ពេល​សួរ​ដេញដោល​នៅ​ក្នុង​សាលា​សង្កាត់​ព្រែកព្នៅ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ មករា ពលរដ្ឋ​ដែល​រង​ការ​ចោទ​ថា​ជា​ជនជាតិ​វៀតណាម ប៉ុន្តែ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែរ​នោះ ព្រមាន​ប្ដឹង​បក​វិញ។តំណាង​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​បញ្ជី​ឈ្មោះ​បោះឆ្នោត​មាន​ភាព​មិន​ត្រឹមត្រូវ​នៅ​សង្កាត់​ព្រែកព្នៅ បាន​ហៅ​សេចក្ដី​សម្រេច​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ ថា​ជា​ការ​សម្រេច​ដែល​ប្រើ​អំណាច​ជា​ធំ មិន​ឈរ​លើ​គោលការណ៍​សមធម៌ មាន​ភាព​លម្អៀង ជាពិសេស​ជាង​នេះ​ទៀត គឺ​ជា​សវនាការ​ពុំ​បាន​ផ្ដល់​ឱកាស​ដេញដោល​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ។ប្រភព៖RFA http://www.rfa.org/khmer/news/politics/voter-list-in-prekphnov-01122017084151.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា